សេចក្តីជូនដំណឹងស្តីពី៖ ការរៀបចំ ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី ជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជនឱ្យបានជ្រាបថា ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៦ «SIAL CHINA 2026» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-២០ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានអ្នកចូលរួមតាំងពិព័រណ៍ប្រមាណ៥,០០០នាក់ មកពី៧៥ប្រទេស និងរំពឹងថាមានអ្នកទស្សនាចំនួន ១៧០,០០០នាក់។
