សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍គ្រឿងសមុទ្រលើកទី២
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌានឹងរៀបចំ «ពិព័រណ៍គ្រឿងសមុទ្រលើកទី២ (The Second Edition of Seafood Expo Bharat - SEB 2026)» ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។
