សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ កម្មវិធីតាំងពិព័រណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ដែលជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ស្ថានបេសកកម្មឥណ្ឌាប្រចាំអាស៊ាន នឹងរៀបចំ «កម្មវិធីតាំងពិព័រណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦ (ASEAN-India Bazaar 2026)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ The Westin ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
