សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ កម្មវិធីពិព័រណ៍ «K-Safety Expo 2026»
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ នឹងរៀបចំកម្មវិធីពិព័រណ៍ «K-Safety Expo 2026» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
