mt-search-toggle

website.social-medial

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
០៤ តុលា ២០២៥

(ខឹឡូញ អាល្លឺម៉ង់)៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ទី៤.១ – ផ្នែកម្ហូបអាហារល្អឯក (Fine Food Section) នៃមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse ទីក្រុងខឹឡូញ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធពន្លាជាតិកម្ពុជា (Cambodian National Pavilion) ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។

ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរវត្តមានផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយផលិតផលកែច្នៃកសិកម្មដែលមានគុណភាពខ្ពស់ក្រោមមូលបទ “CAMBODIA: Basket of Wonders”។

គណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងពិធីនេះរួមមានឯកឧត្តម ណាំ លីណាល់ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម។ ក្រៅពីនេះ ក៏មានវត្តមានចូលរួមពីតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា មន្ត្រីបច្ចេកទសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍នានារួមមាន GIZ , sequa, និង Import Promotion Desk (IPD) និងតំណាងក្រុមហ៊ុនជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាបើកសម្ពោធ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃពន្លាជាតិកម្ពុជាលើកដំបូងនៅពិព័រណ៍ ANUGA ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកសមាហរណកម្មពាណិជ្ជកម្មសកល។

ឯកឧត្តមបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ការគាំទ្រដល់អ្នកផលិត និងការធានានូវកំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។ ក្នុងឆ្នាំនេះ ពន្លាជាតិកម្ពុជានៅពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 បាននាំយក ក្រុមហ៊ុនដែលមានសម្ថតភាពនាំចេញ (Export Readiness) ផលិតផលសក្ដានុពលឈានមុខរបស់កម្ពុជាចំនួន០៨ រូមមាន៖ Sela Pepper Co., Ltd EU Land and Pepper Investment Co., Ltd Handcrafted Cashew Nuts Stung Treng Grove Fruit Growers Co., Ltd HESED Agriculture Trading Co., Ltd AMPLE AGRO PRODUCT CO., LTD MISOTA FOOD និង Khmer Organic Cooperative Co., Ltd ដែលចូលរួមដាក់តាំងបង្ហាញពីផលិតផលល្អឯករបស់កម្ពុជាដូចជា ម្រេចកំពត ស្វាយចន្ទី ស្ករត្នោត និងផ្លែឈើសម្ងួត ជាដើម។ ពិធីសម្ពោធបានបិទបញ្ចប់ជាមួយនឹងការអញ្ជើញភ្ញៀវទេសចរឱ្យចូលទស្សនាពន្លាជាតិកម្ពុជា ជួបជាមួយអ្នកតាំងពិព័រណ៍ និងបង្កើតភាពជាដៃគូពាណិជ្ជកម្ម។

កម្មវិធីនេះតំណាងឱ្យកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ ក៏ដូចជាកិច្ចចាប់ផ្តើមដ៏សំខាន់ថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការចូលរួមក្នុងពិព័រណ៍កម្រិតអន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មក្រៅប្រទេស ដើម្បីពង្រឹង និងពង្រីកកិត្តិនាមផលិតផលកម្ពុជា និងជំរុញបន្ថែមតួនាទីរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដែលគួរឱ្យទុកចិត្តនៅក្នុងទីផ្សារអាហារសកល។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025 នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប

ព័ត៌មានថ្មីៗ

សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម ០៤ តុលា ២០២៥
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប ០៤ តុលា ២០២៥
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ០៤ តុលា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨ ០៤ តុលា ២០២៥
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ០៤ តុលា ២០២៥