mt-search-toggle

website.social-medial

ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
០៥ វិច្ឆិកា ២០២៥

ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន

(សៀងហៃ, ចិន)៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ - The 8th China International Import Expo» ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម-New Era, Shared Future” ចាប់ពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្មវិធីសម្ពោធពន្លាជាតិកម្ពុជាខាងលើ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម WANG Liping អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក្រុមការងារក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជាច្រើនរូប។

ពន្លាជាតិកម្ពុជាឆ្នាំនេះ ត្រូវបានសាងសង់ឡើងតាមរចនាបទកម្ពុជាក្នុងយុគសម័យទំនើប ដោយបានចែកចេញជា ៤តំបន់ រួមមាន៖ ១. តំបន់រូបភាពបង្ហាញពីសិល្បៈ និងវប្បធម៌ខ្មែរ និងតំបន់តាំងបង្ហាញផលិតផលកម្ពុជា, ២. តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍របស់កម្ពុជា, ៣. តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ, និង ៤. តំបន់ផ្តល់ព័ត៌មាន៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ចនិងកិច្ចសម្រួលពាណិជ្ជកម្ម និងផ្តល់ជាផលិតផលសម្រាប់ Tasting៖ គ្រាប់ស្វាយចន្ទី កាហ្វេ មី និងបាយអង្ករសែនក្រអូប។

បន្ថែមលើនេះ ក្រុមការងារបានសម្របសម្រួលក្រុមហ៊ុនចំនួន៨ ដើម្បីចូលរួមដាក់តាំងបង្ហាញ ផលិតផល នៅតំបន់ស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងពន្លាជាតិកម្ពុជា នាព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ និងរៀបចំការសម្តែងសិល្បៈ និងឧបករណ៍ភ្លេងខ្មែរប្រចាំថ្ងៃផងដែរ។

ក្នុងឱកាសនោះ ក្រសួងពាណិជ្ជកម្ម បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រណីត និងមានស្តង់ដារអនាម័យទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិ ដែលរួមមាន៖ អង្ករសែនក្រអូបសម្រាប់ការនាំចេញ គ្រាប់ស្វាយចន្ទីនិងដំណាប់ស្វាយដែលមានការវេចខ្ចប់ប្រណីតសម្រាប់នាំចេញនិងដាក់លក់តាមថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ម្រេចដែលមានគុណភាពខ្ពស់សម្រាប់លក់នៅទីផ្សារប្រទេសចិន ជាដើម។

លើសពីនេះ ក៏មានជាប្រភេទផលិតផលកែច្នៃពីសូត្រខ្មែរ ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ កាហ្វេ ដំណាប់ស្វាយ ស្ករត្នោត ផ្កាអំបិល មីកញ្ចប់ គ្រឿងអលង្ការ ចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្មនិងវត្ថុអនុស្សាវរីយ៍ និងផលិតផលជាច្រើនទៀត ដែលការតាំងបង្ហាញផលិតផលទាំងនេះក្នុងគោលបំណងពង្រីកការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ផងដែរ។

ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងពាណិជ្ជកម្មរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨» នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានថ្មីៗ


សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម ០៥ វិច្ឆិកា ២០២៥
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប ០៥ វិច្ឆិកា ២០២៥
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ០៥ វិច្ឆិកា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨ ០៥ វិច្ឆិកា ២០២៥
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ០៥ វិច្ឆិកា ២០២៥