ប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍ (EAAS)
ប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍ (EAAS) គឺជាថ្នាលឌីជីថលផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើងដើម្បី
- ជំរុញប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាននានាពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិព័រណ៍ក្នុងនិងក្រៅប្រទេស និងព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ដើម្បីជំរុញឱ្យមានការចូលរួមជាអតិបរមាពីវិស័យឯកជនក្នុងការនាំយកផលិតផលសក្តានុពលកម្ពុជាទៅដាក់តាំងបង្ហាញ, ជំរុញការចាប់ដៃគូធុរកិច្ច, ជំរុញការនាំចេញ និងបង្កើនវត្តមានផលិតផលកម្ពុជានៅទីផ្សារអន្តរជាតិ
- ការចាប់យកឌីជីថលូបនីយកម្ម ក្នុងការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដោយអនុញ្ញាតឱ្យមានការដាក់ពាក្យស្នើសុំ និងផ្ដល់លិខិតអនុញ្ញាតរៀបចំពិព័រណ៍ តាមប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងទម្រង់ជាឌីជីថល និងដោយមានការទូទាត់តាមប្រព័ន្ធធនាគារ និង
- ចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ដោយធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយផ្សេងៗដែលពាក់ព័ន្ធ ក្នុងការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍។
ចក្ខុវិស័យ
ចក្ខុវិស័យគឺក្លាយជាសសរស្តម្ភនៃបរិវត្តកម្មឌីជីថលសម្រាប់ អគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ដោយប្តេជ្ញាប្រែក្លាយកិច្ចការពិព័រណ៍ពាណិជ្ជកម្មឱ្យទៅជាយន្តការទំនើប ឆ្លាតវៃ និងមានតម្លាភាព ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាលើឆាកអន្តរជាតិ និងចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនក្នុងយុគសម័យឌីជីថល និងយុគសម័យថ្មីនៃពាណិជ្ជកម្ម។
បេសកកម្ម
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រុមការងារ EAAS មានបេសកកម្មដូចខាងក្រោម៖
- ផ្តល់ដំណោះស្រាយទំនើប៖ ផ្តល់សេវាឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់លិខិតអនុញ្ញាតរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេស និងការគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មជាតិ និងអន្តរជាតិ ។
- ជំរុញការធ្វើពិពិធកម្មទីផ្សារ៖ គាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារ ផលិតផល និងសេវាកម្មរបស់កម្ពុជា។
- ចូលរួមចំណែកក្នុងកិច្ចសម្រួលពាណិជ្ជកម្ម៖ ធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់ តាមរយៈការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងពិព័រណ៍ឱ្យកាន់តែប្រសើរឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
- ពង្រឹងការគ្រប់គ្រងទិន្នន័យ៖ ប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យពិព័រណ៍ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យពាណិជ្ជកម្ម ។
ព្រឹត្តិការណ៍ដែលនឹងមកដល់
កាលវិភាគការតាំងពិព័រណ៍
បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម លើកទី៣៥
ពិព័រណ៍កម្ពុជា លើកទី១០ ឆ្នាំ២០២៦
កម្មវិធី «តាំងបង្ហាញ និងបើកបរសាកល្បងរថយន្តពាណិជ្ជកម្មរុស្ស៊ី-GAZ Business Solutions»
SIAL Shanghai 2026
PLMA World of Private Label
Gwangju Food Fair 2026
ពិព័រណ៍កម្សាន្តកូនក្មេង លើកទី៥
ASEAN Panorama 2026
ពិព័រណ៍ចិន-អាស៊ីខាងត្បូង លើកទី១០ និង ពិព័រណ៍ទំនិញនាំចូល-នាំចេញគុណមីង លើកទី៣០
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្គេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦
ពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិន លើកទី២
ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៦
ពិព័រណ៍សុខភាព IBC ឆ្នាំ២០២៦
2026 Summer Fancy Food Show
ពិព័រណ៍អាពាហ៍ពិពាហ៍ ២០២៦
HKTDC Food Expo PRO 2026
ពិព័រណ៍ Cambodia International Machinery Fair (CIMIF 2026) និង Cambodia International Textile & Garment Industry Fair(CTG 2026)
Fine Food Australia 2026
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣
ពិព័រណ៍ចិន-អាស៊ាន លើកទី២៣
ពិព័រណ៍ហាឡាលអន្តរជាតិម៉ាឡេស៊ី លើកទី២២
SIAL PARIS 2026
ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៩
ពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិវៀតណាម ឆ្នាំ២០២៦
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩
ពិព័រណ៍អន្តរជាតិ ២០២៧ បែលក្រាដ
ពិព័រណ៍ពិភពលោក Expo 2030 នៅទីក្រុងរីយ៉ាដ
ស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍
របៀបដាក់ពាក្យស្នើសុំ
ចុះឈ្មោះក្នុងប្រព័ន្ធ
ចូលទៅកាន់ eaas.moc.gov.kh ដើម្បីបង្កើតគណនី និងបំពេញព័ត៌មានក្រុមហ៊ុន។
ដាក់ពាក្យស្នើសុំ
បំពេញបែបបទស្នើសុំ (Application Form) តាមប្រភេទពិព័រណ៍ដែលអ្នករៀបចំ។
ការទូទាត់ប្រាក់
ធ្វើការទូទាត់ថ្លៃសេវាតាមប្រព័ន្ធអនឡាញ ឬតាមវិធីដែលបានកំណត់។
ពិនិត្យ និងវាយតម្លៃ
មន្ត្រីជំនាញពិនិត្យឯកសារ យោងតាមលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាបច្ចេកទេស។
ទទួលបានលិខិតអនុញ្ញាត
ទទួលបាន និងទាញយកលិខិតអនុញ្ញាតរៀបចំពិព័រណ៍ជាផ្លូវការ តាមរយៈប្រព័ន្ធអនឡាញ។
