បណ្ដាញសង្គម

រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
១៣ មេសា ២០២៦

រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី

(សិង្ហបុរី)៖ នារសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំរៀបចំកម្មវិធីជំនួបផ្គូផ្គងអាជីវកម្ម (Business Matching) ដោយមានការគាំទ្រពី Singapore Food Agency (SFA)។

កម្មវិធីនេះបានផ្សារភ្ជាប់តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនកម្ពុជាចំនួន ៥ រួមមាន៖ Ample Agro Products, One More Company, Misota Group, Khmer Foods Group, និង City Rice Import Export Co., Ltd, ជាមួយក្រុមហ៊ុនលក់រាយធំៗរបស់សិង្ហបុរីចំនួនពីររួមមាន FairPrice Group ដែលមានប្រមាណ ៣៧០ សាខា និង ក្រុមហ៊ុន Cold Storage ដែលមានចំនួន ៨៩ សាខានៅទូទាំងប្រទេសសឹង្ហបុរី ។

នៅក្នុងកិច្ចជំនួបនេះ ភាគីកម្ពុជា និងសិង្ហបុរី បានចែករំលែកទស្សនៈ និងពិភាក្សាយ៉ាងជ្រាលជ្រៅអំពីលក្ខខណ្ឌ ស្តង់ដារ និងតម្រូវការសំខាន់ៗសម្រាប់ការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារសិង្ហបុរី ដើម្បីជំរុញសមិទ្ធផលបន្ថែមក្នុងការជំរុញការនាំចេញផលិតផលកម្ពុជា ចូលមកកាន់ទីផ្សារសិង្ហបុរី។

កម្មវិធីនេះក៏បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ផលិតផលនិងបង្ហាញសមត្ថភាពកម្ពុជា លើទីផ្សារអន្តរជាតិ ដោយមានគោលបំណងបង្កើនតម្លៃ ផលិតផល និងបង្កើនឱកាសសហប្រតិបត្តិការ និងការនាំចេញបន្ថែម។ យើងរំពឹងថា កម្មវិធីជំនួបផ្គូផ្គងអាជីវកម្មនេះនឹងនាំឱ្យមានកិច្ចព្រមព្រៀងជាក់លាក់ និងការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី និងទីផ្សារអន្តរជាតិផ្សេងៗ។

រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី
រសជាតិឆ្ងាញ់ល្អឯករបស់កម្ពុជា បានភ្ជាប់ទៅកាន់ទីផ្សារលក់រាយធំបំផុតរបស់សិង្ហបុរី

ព័ត៌មានថ្មីៗ


សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម ១៣ មេសា ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប ១៣ មេសា ២០២៦
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ១៣ មេសា ២០២៦
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨ ១៣ មេសា ២០២៦
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ១៣ មេសា ២០២៦

ប្រភេទព័ត៌មាន