mt-search-toggle

បណ្តាញសង្គម

កិច្ចពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាព sequa/IPD ព្រមទាំងការចូលរួមក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ នៅប្រទេសអាល្លឺម៉ង់
១០ មិថុនា ២០២៥

កិច្ចពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាព sequa/IPD ព្រមទាំងការចូលរួមក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ នៅប្រទេសអាល្លឺម៉ង់

(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃច័ន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយឯកឧត្តម ណាំ លីណាល់ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ Dr. Doktor René Vossen នាយកទូទៅនៃអង្គភាព sequa gGmbH និងលោកស្រី Doktor Julia Bellinghausen ប្រធានគម្រោង Import Promotion Desk (IPD)។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារជំរុញការនាំចេញ និងអង្គភាព sequa/IPD ដើម្បីទាញយកការគាំទ្រផ្នែកបច្ចេកទេស សំដៅជំរុញផលិតផលនាំចេញរបស់កម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែង និងអនុលោមតាមស្តង់ដារអន្តរជាតិ ព្រមទាំងដើម្បីអភិវឌ្ឍកម្មវិធីជំរុញការនាំចេញនានា និងការពង្រឹងសមត្ថភាពក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ផងដែរ។

បន្ថែមពីនេះ កិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ និង sequa/IPD នឹងបន្តកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ផលិតផលកែច្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ តាមរយៈការពង្រឹងផ្អែកលើគុណភាព ស្តង់ដារ និងភាពច្នៃប្រឌិត។

ក្នុងថ្ងៃនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដឹកនាំគណប្រតិភូមកម្ពុជាចូលរួមក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ (7th Eurofins ANUGA Rice Conference 2025) ដែលរៀបចំដោយក្រុមហ៊ុន Eurofins Dr. Specht Express Testing & Inspection GmbH នៅសាលពិព័រណ៍ ANUGA។

សន្និសីទនេះ បានប្រមូលផ្តុំអ្នកជំនាញ និងតំណាងវិស័យស្រូវអង្ករពីទូទាំងពិភពលោក ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិ។ ក្នុងចំណោមវាគ្មិនសំខាន់ៗ ក្នុងសន្និសីទនេះ ក៏មានឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធអង្ករកម្ពុជា បានធ្វើបទបង្ហាញអំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា និងការអភិវឌ្ឍវិស័យផលិតកម្មស្រូវអង្ករកម្ពុជា ផងដែរ។

 

ព័ត៌មានថ្មីៗ

សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម ១០ មិថុនា ២០២៥
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប ១០ មិថុនា ២០២៥
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ១០ មិថុនា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨ ១០ មិថុនា ២០២៥
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ១០ មិថុនា ២០២៥