mt-search-toggle

website.social-medial

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩”
១៩ មិថុនា ២០២៥

(យូណាន, ចិន)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Dongming អនុប្រធានកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងមានការចូលរួមពី ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន, ឯកឧត្តម Yan Dong អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មចិន, ឧបនាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអហ្វហ្គានីស្ថាន, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប។

នាពេលរសៀលថ្ងៃខែឆ្នាំដដែល លោកជំទាវអនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៤ ស្តីពីពាណិជ្ជកម្ម និងវិនិយោគនៃកិច្ចព្រមព្រៀងអាសិប (ខេត្តយូណាន) ដែលជាកម្មវិធីអមនៃព្រឹត្តិការណ៍ពិព័រណ៍។

វេទិកានេះ រៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាសិប ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយកំណត់ប្រធានបទបួនសម្រាប់ពិភាក្សា៖ (១)ការអនុវត្តកិច្ចព្រមព្រៀងអាសិប និងសំណើសកម្មភាពការងារប្រកបដោយគុណភាពខ្ពស់ (២)បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងអាសិប (៣)ការអភិវឌ្ឍកិច្ចព្រមព្រៀងអាសិបថ្មី និងរួមបញ្ចូលគ្នានៃកាលានុវត្តភាពសម្រាប់ពាណិជ្ជកម្មសេវាកម្មរបស់ចិន និង (៤)ខ្សែច្រវាក់សម្របសម្រួលទាំង៥ របស់សមាជិកអាសិបរួមមាន៖ ឧស្សាហកម្ម, ការផ្គត់ផ្គង់, តម្លៃ, នវានុវត្តន៍, និងការត្រួតពិនិត្យខ្សែច្រវាក់និងការទទួលស្គាល់វិធានដើមកំណើតទំនិញ៕

លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩”
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩”
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩”
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩”

ព័ត៌មានថ្មីៗ

សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម ១៩ មិថុនា ២០២៥
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប ១៩ មិថុនា ២០២៥
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ១៩ មិថុនា ២០២៥
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨ ១៩ មិថុនា ២០២៥
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ រៀបបចំស្តង់ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ១៩ មិថុនា ២០២៥