បណ្ដាញសង្គម

ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការ ពិព័រណ៍ ដើម្បីចូលរួមពិព័រណ៍ចិន–អាស៊ាន លើកទី២២
២២ សីហា ២០២៥

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការ ពិព័រណ៍ ដើម្បីចូលរួមពិព័រណ៍ចិន–អាស៊ាន លើកទី២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក និងលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ព្រមទាំងតំណាងសមាគម សហព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន អាជីវករ និងសហគ្រាសជាច្រើនរូប។

កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្រាប់ការចូលរួមពិព័រណ៍ចិន–អាស៊ាន លើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ នាយកដ្ឋានកិច្ចការពិព័រណ៍ក៏បានធ្វើបទបង្ហាញអំពីព័ត៌មានទូទៅ និងនីតិវិធីចុះឈ្មោះចូលរួមតាមប្រព័ន្ធអនឡាញ (Online) ដើម្បីជម្រាបជូនដល់អ្នកចូលរួម។

ក្នុងឳកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ពិព័រណ៍ចិន–អាស៊ាន មានតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិនិយោគ រវាងកម្ពុជា និងចិន រវាងអាស៊ាន និងចិន ព្រមទាំងរវាងប្រទេសជាសមាជិកអាស៊ាន ព្រមជាមួយនេះ ឯកឧត្តមក៏បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន និងសហគ្រាសកម្ពុជាដែលមានគម្រោងចូលរួមត្រៀមខ្លួនរួចជាស្រេចក្នុងការតាំងបង្ហាញផលិតផល រួមទាំងការផ្សារភ្ជាប់ជាមួយអ្នកទិញសក្ដានុពល និងពង្រីកការចូលរួមក្នុងខ្សែសង្វាក់តម្លៃទាំងក្នុងតំបន់ និងអន្តរជាតិ។