mt-search-toggle

បណ្តាញសង្គម

ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
២៨ មករា ២០២៦

(ឌីលី, ទីម័រឡេស្តេ)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ បានដឹកនាំប្រតិភូកម្ពុជា​អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍​ «Dili​​ International Trade Expo 2025 (DITE-2025)» ក្រោមអធិបតីភាព ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន មកពីប្រទេសអូស្រ្តាលី ប៊្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា សិង្ហបុរី ឥណ្ឌា ហ្វីជី​​ ទីក្រុងម៉ាកាវប្រទេសចិន និងព័រទុយហ្គាល់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។

តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍​ខាងលើ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ដោយបាននាំយកផលិតផលផលសក្តានុពលរបស់កម្ពុជា ផលិតផលពាក់ម៉ាកសម្គាល់ភូមសាស្រ្ត និងផលិតផលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករសែនក្រអូប​ គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត​​ ស្ករត្នោតកំពង់ស្ពឺ អំបិលកំពត-កែប ទឹកឃ្មុំមណ្ឌលគិរី ដំណាប់ផ្លែឈើគ្រប់មុខ​ មី កាហ្វេ​ សូត្រ កាបូបកែច្នៃពីសូត្រ ក្រមា​ កាបូបកែច្នៃពីកំប្លោក​-អំបោះ ចម្លាក់ប្រាក់-ស្ពាន់ វត្ថុអនុស្សាវរីយ៍ និងឯកសារផ្សព្វផ្សាយពីកាលានុវត្តភាពធុរកិច្ច ទេសចរណ៍ និងវិនិយោគ ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធពិព័រណ៍ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រឡេស្តេ និងបានទទួលបដិសណ្ឋារកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រី និងភ្ញៀវកិត្តិយសជាន់ខ្ពស់ទាំងថ្នាក់រដ្ឋមន្ត្រី អង្គទូត និងភ្ញៀវអន្តរជាតិផ្សេងៗទៀត នៅទីតាំងស្តង់របស់ក្រសួងពាណិជ្ជកម្ម ដោយបានជម្រាបជូនអំពីផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ដើម្បីឱ្យអ្នកទស្សនាទាំងអស់បានស្វែងយល់បន្ថែមអំពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍​ «Dili​​ International Trade Expo 2025 (DITE-2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិលើកទី១ ក្រោមមូលបទ “Make It Brand It” ដែលមានស្តង់ចូលរួម ២០០ស្តង់ ក្នុងគោលបំណងបង្កើតជាវេទិកាមួយដែលអនុញ្ញាតឱ្យបណ្តាប្រទេសនានា ធុរជន សហគ្រាសធុនតូចនិងមធ្យម អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តររដ្ឋាភិបាល បានមកជួបជុំគ្នា ដើម្បីបង្ហាញជូននូវសមិទ្ធផល និងនវានុវត្តន៍តាមឯកទេសនីយកម្មរៀងៗខ្លួន ជាពិសេសលើផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសហគ្រិនភាព។ ជាមួយគ្នានេះ ស្តង់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹត្តិការណ៍ពិព័រណ៍នេះ ទទួលបាននូវភាពទាក់ទាញជាខ្លាំង ដោយមានអ្នកចូលទស្សនាច្រើន និងមានការកោតសរសើរពីថ្នាក់ដឹកនាំ ភ្ញៀវទីម័រ និងអន្តរជាតិ ផងដែរ៕

ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុ្ងងព្រឹត្តិការណ៍ពិព័រណ៍ «Dili International Trade Expo 2025 (DITE-2025)» នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

ព័ត៌មានថ្មីៗ

សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម
សកម្មភាពរៀបចំស្តង់ក្នុង «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅក្រុងសៀមរាប ក្រោមមូលបទបង្កើនតម្លៃបន្ថែមនៃអាជីវកម្ម ២៨ មករា ២០២៦
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅខេត្តសៀមរាប ២៨ មករា ២០២៦
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨
កម្រងរូបភាព ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ២៨ មករា ២០២៦
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨
ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ លើកទី១៨ ២៨ មករា ២០២៦
កិច្ចពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាព sequa/IPD ព្រមទាំងការចូលរួមក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ នៅប្រទេសអាល្លឺម៉ង់
កិច្ចពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាព sequa/IPD ព្រមទាំងការចូលរួមក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ នៅប្រទេសអាល្លឺម៉ង់ ២៨ មករា ២០២៦